ទៀត​ហើយ Apple ទើប​នឹង​ចេញ iOS 10 Beta 6 ថ្មី​មួយ​ទៀត​ជាមួយ​ការ​កែ​ប្រែ​ថ្មី​ៗ​មួយចំនួន

និយាយដល់រឿងប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ទី 10 របស់ Apple នេះវាជិត ដល់ថ្ងៃប្រកាស ចេញជាផ្លូវការ មែនទែនហើយ នៅពេល iPhone 7 និង 7 Plus ត្រៀមបង្ហាញខ្លួន នាខែកញ្ញា ឆ្នាំ 2016​ ខាងមុខ ហើយ អ្វីដែល Apple កំពុងដុតដៃ ដុតជើងក្នុងការ ធ្វើឲ្យប្រសើរ នូវដំណើរការប្រព័ន្ធ ប្រតិបត្តិការ iOS 10 ជំនាន់ថ្មី របស់ខ្លួននោះ គឺធ្វើយ៉ាងណា ឲ្យវាមានភាព លេចធ្លោ, ដំណើរការ បានរលូន, រហ័ស មានភាព ឆ្លាតវៃ ថែមទាំងជួយ ទៅដល់អ្នក ប្រើប្រាស់នូវ រាល់មុខងារសំខាន់ៗ ក្នុងការរស់នៅ ប្រចាំថ្ងៃ ផងដែរ។ យ៉ាងណា ក៏ដោយ iOS 10 នៅមិនទាន់ ប្រកាសចេញ ជាផ្លូវការ នៅឡើយទេ ដោយបច្ចុប្បន្ន ដូចអ្វីដែល យើងបានដឹង ស្រាប់ហើយថា Apple បានបញ្ចេញ iOS 10 ជំនាន់ Beta អស់ជាច្រើន ណាស់មកហើយ ហើយប៉ុន្មានម៉ោង មុននេះបន្តិច Apple ក៏បានបញ្ចេញ iOS 10 Beta 6 ថ្មីមួយ ផ្សេងទៀត បន្ទាប់ពីចេញ Beta 5 បានប្រហែល ជាជាង 2 សប្ដាហ៍កន្លងមក។
ជាមួយនឹងកំណែ Update របស់ iOS 10 Beta 6 នេះ អ្វីដែល Apple បានបញ្ចូលបន្ថែម នោះគឺ មុខងារ ដែលធ្វើឲ្យ iOS 10 ដំណើរការបាន កាន់តែប្រសើរ ជាងមុន ដូចជា៖





  • មុខងារ Search Hints នឹងដំណើរការដូចការរំពឹងទុក នៅក្នុង Messages Store
  • Siri នឹងធ្វើការឆ្លើយតបកាន់តែសមរម្យ នៅពេលមានសំនូមពរ ពីអ្នកប្រើប្រាស់ ឲ្យលុប កម្មវិធី ឬហ្គេមចេញ ពីម៉ាស៊ីន
  • នៅពេលមុខងារ StickerSequence ត្រូវបានដាក់ចូល ទៅក្នុង Sticker Pack ហើយបញ្ចេញ វានឹងមិនទទេ (Blank) ទៀតឡើយ!
ទាំងនេះគឺជាមុខងារបន្ថែមថ្មីក្នុងការធ្វើឲ្យ iOS 10 ដំណើរការបាន កាន់តែប្រសើរ នាថ្ងៃអនាគត តែក៏នៅមាន ការកែប្រែ Bugs ក៏ដូចជា កែប្រែនូវបញ្ហា មួយចំនួន ពាក់ព័ន្ធ នឹងការដំណើរការ មិនប្រក្រតី របស់ iPad ជុំវិញនឹង មុខងារ Dock និងផ្សេងៗ ទៀតជាដើម។
សរុបមក Beta 6 នេះវាបានបន្ថែម និងកែប្រែមុខងារ ដំណើរការផ្សេងៗ ជាច្រើនដូច បានរៀបរាប់ ខាងលើ ហើយវាក៏ដើរ តួយ៉ាងសំខាន់ សម្រាប់ក្រុម Developer ក្នុងការធ្វើ តេស្ដសាកល្បង កម្មវិធី និងហ្គេមថ្មីៗ របស់ពួកគេ ជាមុនសិន មុននឹង iOS 10 ប្រកាសចេញ ជាផ្លូវការ។ សម្រាប់អ្នក កំពុងប្រើ iOS 10 Beta ជំនាន់ 1, 2, 3, 4 និង 5​ អាចធ្វើការ Update ឡើងទៅកាន់ Beta 6 បានដោយ គ្រាន់តែ ចូលទៅកាន់ Settings > General > Software Update ជាការស្រេច ដើម្បី Update តាម OTA។


EmoticonEmoticon