Galaxy Note 7 បានដាក់លក់ជាផ្លូវ ការហើយ និងបានទៅដល់ ទីផ្សារជាច្រើន លើពិភពលោក ដែលស្រប ពេលនេះ មានអ្នក ប្រើប្រាស់ មួយចំនួន ជួបប្រទះរឿង បញ្ហាថ្ម។ ដូចនេះហើយ តាមបណ្តា ទីផ្សារមួយ Samsung បានប្រមូលយក ពីអ្នកប្រើប្រាស់ ទៅពិនិត្យ មើលវិញ ដើម្បីរក្សាសុត្ថិភាព នៅពេល ប្រើប្រាស់។
ហើយការប្រមូលចូលវិញនេះ Samsung ត្រូវចំណាយប្រាក់ ផ្ទាល់ខ្លួនប្រមាណ 1 ពាន់លានដុល្លារ ឯណោះ ដោយគ្រាន់តែ ជួបបញ្ហាថ្មនេះ តែមួយគត់។ បន្ទាប់ពិនិត្យ មើលរួច Samsung បានធ្វើការ ចំណាំមួយ លើប្រអប់ Galaxy Note 7 ដែលមានអក្សរ S ជាតំណាង នៅលើ និងសញ្ញាចុចខ្មៅ មួយនៅ ក្បែរតែមបាកូត គឺប្រាកដថា មានសុវត្ថិភាព តែបើមិនទាន់ មានទេ អ្នកអាចស្វែងរក ស្ថាប័នជាប់ ពាក់ព័ន្ធ ឬក្រុមហ៊ុន Samsung ប្រចាំប្រទេស ដើម្បីឲ្យជួយពិនិត្យ មើលបាន។
EmoticonEmoticon