ប្រុង​ប្រយ័ត្ន​ណា! iPhone 6 និង 6 Plus អ្នក​អាច​នឹង​មាន​បញ្ហា​គាំង​អេក្រង់​បញ្ជា​មិន​កើត​ដោយ​ងាយ! ហើយ​នេះ​ជា​មូលហេតុ

ប្រុង​ប្រយ័ត្ន​ណា! iPhone 6 និង 6 Plus អ្នក​អាច​នឹង​មាន​បញ្ហា​គាំង​អេក្រង់​បញ្ជា​មិន​កើត​ដោយ​ងាយ! ហើយ​នេះ​ជា​មូលហេតុ

ថ្វីត្បិតតែ iPhone 6/ 6 Plus វាមានអាយុកាល ជិតពីរឆ្នាំ ទៅហើយក្តី ហើយវាក៏ ដូចជារឿង យឺតយ៉ាវផងដែរ ដែលទើបតែ មានសេចក្តី ប្រកាសអាសន្នមួយ ទាក់ទងទៅ នឹងបញ្ហា ដែលអាចកើតឡើង ដោយងាយ នៅលើទូរស័ព្ទ ទាំងពីរ ម៉ូឌែលនេះ។ ខេមបូរីផត ជឿថា ប្រិយមិត្តមួយចំនួន ប្រាកដជា ធ្លាប់បានជួប បញ្ហា ប្រើសុខៗ​ បញ្ជាអេក្រង់ មិនកើត ទាល់តែ បិទបើក រឺក៏ធ្វើការ Reset ម៉ាស៊ីនរួចហើយ តែមួយចំនួនទៀត ប្រហែលជា មិនធ្លាប់ ជួបឡើយ។ ប្រសិនបើយើង មិនធ្វើ ការបង្ការ ចៀសវាង និងប្រើប្រាស់ អោយប្រុង ប្រយ័ត្ននោះទេ អ្នកអាចនឹង ចំណាយលុយច្រើន ក្នុងការជួសជុល ព្រោះអីវាគឺ ជាកំហុសឆ្គង ក្នុងការផលិត ដោយក្រុមហ៊ុន Apple ផ្ទាល់ មិនមែនជាបញ្ហា ដោយម៉ាស៊ីន របស់ទូរស័ព្ទ មួយចំនួន តូចនោះទេ។
បញ្ហាដែលទើបគេ ទើបតែបានរកឃើញថ្មីៗនេះ​ ត្រូវបានគេអោយ ឈ្មោះថា Touch IC Disease រឺបើយើង បកប្រែជា ភាសាខ្មែរនោះគឺ ជម្ងឺឆ្លងអ៊ីសេ Touch។
ហើយតើជម្ងឺនេះវាកើតឡើង ដោយដូចម្តេចទៅ?
iPhone 6 និង 6 Plus ប្រើប្រាស់បន្ទះឈីបម្យ៉ាង ដែលវានឹងភ្ជាប់ អេក្រង់យើង ទៅកាន់តួ Logic Board (បន្ទះម៉ាស៊ីនធំ) ហើយបញ្ហាគឺ នៅត្រង់ បន្ទះឈីប នេះឯង។ iPhone ជំនាន់មុនៗ ក្រុមហ៊ុន Apple បានស្រោប បន្ទះអ៊ីសេ ប៉ះអេក្រង់នេះ ដោយលោហៈធាតុ យ៉ាងរឹងមាំបំផុត ក៏ប៉ុន្តែសម្រាប់ iPhone 6/ 6 Plus វិញ គឺវាបាន ស្រោបដោយ សន្ទះជ័រ ទន់ប៉ុណ្ណោះ។ ហើយដូចយើង បានដឹង ហើយថា ដោយសារ iPhone 6/ 6 Plus វាងាយនឹង ពត់កោង ពេលមានកម្លាំង សង្កត់នោះ វានឹងប៉ះពាល់ ទៅដល់ បន្ទះអ៊ីសេនេះឯង ជាហេតុ ធ្វើអោយវា ដាច់ទំនាក់ទំនង រវាងអេក្រង់ និងបន្ទះ Logic Board ធ្វើអោយយើង ប៉ះអេក្រង់ទៅ វាមិនឆ្លើយតប បានដូច ប្រក្រតីឡើយ។ មិនចាំបាច់អី អោយតែមាន កម្លាំងអី មកសង្កត់ ទូរស័ព្ទយើងនោះទេ ពោលសូម្បី តែធ្លាក់ រឹទូរស័ព្ទនោះ ត្រូវបានក្រឡុក ខ្លាំងពេក ក៏វាអាចបង្ក ជាបញ្ហា ផងដែរ។
ព្រមគ្នានេះដែរ ប្រសិនបើទូរស័ព្អអ្នកធ្លាប់ចូលជាងនោះ វាក៏អាចប្រឈម មកជាមួយ បញ្ហានេះដូចគ្នា ព្រោះអី ជាងខ្លះ បានធ្វើ ប្រហែស ប៉ះពាល់ ទៅដល់ បន្ទះអ៊ីសេ Touch នេះ។
 
 ហេតុដូច្នេះហើយ ប្រសិនបើទូរស័ព្ទរបស់ iPhone 6 និង 6 Plus របស់អ្នក មានបញ្ហា ប្រើសុខៗ បែរជាបញ្ជា ចុចទៅ វាមិនឆ្លើយ តបនោះ គឺវាមានឱកាស ខ្ពស់ថា អាចនឹងបណ្តាល មកពីបញ្ហា ខាងលើនេះ។ គួរអោយសោក ស្តាយដែរ ដែល iPhone 6/ 6 Plus វាបានចេញលក់ ជិតពីរឆ្នាំ ទៅហើយ ហេតុដូច្នេះហើយ ទូរស័ព្ទភាគច្រើន ប្រាកដជាហួស កាលកំណត់ ធានាចេញពី ក្រុមហ៊ុន Apple ជាក់ជា មិនខាន។ ហេតុដូច្នេះហើយ ប្រសិនបើ អ្នកមិនចង់ ចំណាយលុយច្រើន ក្នុងការ ជួសជុលនោះ សូមប្រើប្រាស់ វា​ដោយប្រុងប្រយ័ត្ន ទាំងការធ្លាក់ រឺក៏បុកប៉ះទង្គិច នឹងអ្វីជាដើម។


EmoticonEmoticon